(ភ្នំពេញ)៖ ក្រុមហ៊ុនចំនួន៤ រួមមាន ក្រុមហ៊ុន Seed, ក្រុមហ៊ុន A&G, ក្រុមហ៊ុន YIT និងក្រុមហ៊ុន SSANA បានសម្ពោធផលិតផលសម្ភារសំណង់ និងបរិក្ខាអេឡិចត្រូនិក។
ក្នុងការដាក់សម្ពោធផលិតផល និងតាំងបង្ហាញឧបករណ៍អេឡិចត្រូនិច និងសម្ភារសំណង់គុណភាពខ្ពស់នេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោក ហ៊ុន ស៊ីណាត និងលោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក លោកស្រីជាភ្ញៀវជាតិ និងអន្ដរជាតិជាច្រើនផងដែរ នៅសណ្ឋាគារសុខា។
ក្រុមហ៊ុន Seed ក្រុមហ៊ុន A & G ក្រុមហ៊ុន YIT និងក្រុមហ៊ុន SSANA បាននឹងកំពុងនាំយកសម្ភារ បរិក្ខាដែលមានបច្ចេកវិទ្យាទំនើបចុងក្រោ ដែលមានបទពិសោធ ពីប្រទេសជិតខាង មកចូលរួមចំណែកក្នុងការអភិវឌ្ឍ ដើម្បីឲ្យកម្ពុជាក្លាយទៅជាទីផ្សារអភិវឌ្ឍន៍ និងវិនិយោគក្នុងតំបន់មួយផងដែរ។
សូមបញ្ជាក់ផងដែរ អ្នករៀបចំកម្មវិធីដោយលោក យ៉ែម សំអូន ដែលលោកបានបញ្ជាក់ថា ជាច្រើនកម្មវិធីទៅហើយដែលម្ចាស់ក្រុមហ៊ុនផ្តល់ទំនុកចិត្តលើក្រុមលោក ឲ្យរៀបចំកម្មវិធីឲ្យ ហើយរាល់ពេលទទួលការងារម្ដងៗ គឺលោកមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការមើលខុសត្រូវ ដើម្បីឲ្យការងារដំណើរការទៅរលូន។ ជាក់ស្តែងកម្មវិធី Product Launching គ្រឿង អេឡិចត្រូនិច នេះជាកម្មវិធីមួយដ៏ធំ ដូចនេះគ្រប់ផ្នែករបស់លោក គឺយកចិត្តទុកដាក់ខ្លាំង ទៅលើកម្មវិធីមួយនេះផងដែរ។
ទោះបីជាយ៉ាងណា លោក យ៉ែម សំអូន ក៏អរគុណដល់អតិថិជនទាំងអស់ដែលជឿទុកចិត្តលើក្រុមលោកកន្លងមក ហើយដោយសារតែការធ្វើការងារបានល្អជាបន្តបន្ទាប់មកនេះ ទើបធ្វើឲ្យក្រុមលោកកាន់តែជោគជ័យ ហើយមានអតិថិជនកាន់តែច្រើនឡើងៗផងដែរ៕