(កណ្តាល)៖ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកជេតគ្រុប និងលោកស្រី រ៉ាវីន ដើម្បីលើកកម្ពស់តម្លៃស្រ្តីខ្មែរ បានអនុញ្ញាតឲ្យបងប្អូនស្ត្រីទាំងឡាយ ដែលជាមាតា នៃពិភពលោក ក្នុងថ្ងៃទិវាសិទ្ធិនារី ៨ មីនា ខាងមុខនេះ ចូលរួមទស្សនាតំបន់កំសាន្តរមណីយដ្ឋានស្កាយលែន ជេតហ្គាដិន ដោយឥតគិតថ្លៃ ដើម្បីមកកំសាន្ត ថតរូបសែលហ្វី លក្ខណៈគ្រួសារ នៅសួនផ្កាដ៏អស្ចារ្យ ដែលជាស្នាដៃកូនខ្មែរ ទើបតែទទួលបានមេដៃលេខ១ថ្មី ៗ ជាមួយនឹងផ្ការាប់រយមុខសត្វចំលែក និងក្នុងស្រុកគ្រប់ប្រភេទ។
សូមបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»៕