(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei បានឈ្នះពានរង្វាន់ផ្ទួនៗ រហូតដល់ ៤៧ពានរង្វាន់ « Best of MWC » ក្នុងសន្និសីទទូរស័ព្ទពិភពលោក ( Mobile World Congress) នៅទីក្រុង Barcelona បន្ទាប់ពីការសម្ពោធស្មាតហ្វូនជំនាន់ថ្មី ដែលអាចបត់បានដ៏អស្ចារ្យ Huawei MateX និង Huawei Matebook Series។ ស្មាតហ្វូន Huawei MateX ត្រូវបានគេទទួលស្គាល់ពីភាពច្នៃប្រឌិតថ្មី ចំពោះអេក្រង់ដែលអាចបត់បាន អាចប្រើបច្ចេកវិទ្យា 5G បច្ចេកវិទ្យា AI ព្រមទាំងបច្ចេកវិទ្យាថ្មីៗ ជាច្រើនទៀតដែលមិនធ្លាប់មានពីមុន។
លើសពីនេះទៅទៀត Mateboox Series ត្រូវបានទទួលបានការសរសើរមិនដាច់ពីមាត់ពីទំហំអេក្រង់ កំរិតនៃការបង្ហាញសមត្ថភាពក្នុងការដំណើរការ បច្ចេកវិទ្យាថ្មីៗ និងការរចនាយ៉ាងល្អឥតខ្ចោះ។
ស្មាតហ្វូនជំនាន់ថ្មីដែលអាចបត់បាន Huawei MateX បានឈ្នះពានរង្វាន់រហូតដល់៣១ ពានរង្វាន់ដូចជា៖ ពានរង្វាន់ Best New Connected Mobile Device at Mobile World Congress 2019 ពី GSMA ពានរង្វាន់ Best of MWC 2019 សរុប ១៨ពានរង្វាន់ពី TechRadar, Android Central, Trust Reviews, Android Authority, Pocke-lint, Android Police, Expert Reviews, Android Headlines, Ubergizmo, FoneArena, TechnoBuffalo, Mr. Mobile, Gearbrain, Talk Android, GadgetMatch, Gear Diary, Big Tech Question( BTQ) និង GeekSpin ពានរង្វាន់ Best of the show សរុបពីរពានរង្វាន់ ពី Tom’s Guide និង TechAdvisor
ពានរង្វាន់ Best Emerging Technology ពី Digital Trends ពានរង្វាន់ Best of MWC សរុបពីរពានរង្វាន់ ពី BGR និង Techaeris ពានរង្វាន់ Editor’s Choice ពី SlashGear ពានរង្វាន់ Innovation Award ពី T3 ពានរង្វាន់ Top Innovation ពី TechBox ពានរង្វាន់ Most Innovative Product MWC 2019 ពី MyPhone ពានរង្វាន់ Best Foldable Smartphone at MWC 2019 ពី IT World Canada ពានរង្វាន់ Best Tech at Mobile at Mobile World Congress 2019 ពី Mashable ពានរង្វាន់ MWC 2019 Awards ពី Stuff ។
ក្រៅពីនេះ Huawei MateBook X Pro ក៏ទទួលបានពានរង្វាន់សរុប១២ ពានរង្វាន់ដូចជា៖ ពានរង្វាន់ Best of MWC 2019 សរុបពានរង្វាន់ពី TechRadar, Window Central, Android Authority, Poket-lint, BGR, BestProducts.com, Ubergizmo និង GadgetMatch ពានរង្វាន់ MWC 2019 Awards ពី Stuffs ពានរង្វាន់ Best Tech at Mobile World Congress 2019 ពី Mashable ពានរង្វាន់ Editor’s Choice ពី SlashGear ពានរង្វាន់ Best of MWC ពី Trusted Reviews ។
ចំណែក Huawei MateBook 14 ក៏ទទួលបានពានរង្វាន់ Best of MWC 2019 សរុបបីពានរង្វាន់ពី TechAdvisor, Expert Reviews និង Big Tech Question ( BTQ)។ ពានរង្វាន់មួយចុងក្រោយ គឺពានរង្វាន់ស្មាតហ្វូនល្អបំផុត Judges’ Choice ពី Glomo Awards បានទៅលើ Huawei Mate20 Pro។
គួរបញ្ជាក់ផងដែរថា Huawei គឺជាម៉ាកដែលស្ថិតក្នុងលេខរៀងទី៦៨ ក្នុងចំណោម ម៉ាកដែលមានតម្លៃបំផុតក្នុងពិភពលោក( Forbes World’s Most Valuable Brands) និងស្ថិតនៅលេខរៀងទី១២ ពីBrand Finance Global 500 នៅក្នុងឆ្នាំ២០១៩ ហើយគុណតម្លៃម៉ាក ( brand value) មានការកើនឡើង 63.7% បើប្រៀបធៀបពីឆ្នាំ២០១៨ ទៅ ២០១៩។ មិនតែប៉ុណ្ណោះ Huawei បានលក់ស្មាតហ្វូនក្នុងទីផ្សារ បានរហូតដល់ 200,000,00 គ្រឿងក្នុងឆ្នាំ២០១៨។
សម្រាប់ព៌ត័មានលម្អិតបន្ថែម: Website: https://consumer.huawei.com/kh/, Facebook: Huawei Mobile (https://bit.ly/2ePDMSq), Youtube Channel: https://bit.ly/2wTMMJL, Instagram: https://www.instagram.com/huaweimobilekh៕