(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសជំរុញឱ្យរដ្ឋបាលរាជធានី-ខេត្ត ជួយសម្របសម្រួលការចេញលិខិតបញ្ជាក់ផ្សេងៗ ជូនដល់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដើម្បីឱ្យស្របតាមច្បាប់ស្តីពីការបោះឆ្នោត អាណត្តិទី៣ ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលFresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ
នៅក្នុងសេចក្តីប្រកាសនោះ បានឱ្យដឹងទៀតថា ដើម្បីធានាឱ្យដំណើរ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ប្រព្រឹត្តទៅដោយរលូនស្របតាមប្រតិទិន របស់ គ.ជ.ប ក្រសួងមហាផ្ទៃ សូមស្នើឱ្យរដ្ឋបាលរាជធានីខេត្ត ធ្វើការណែនាំដល់អាជ្ញាធរ ឃុំ សង្កាត់ ជួយសម្របសម្រួល និងបង្ករលក្ខណៈងាយស្រួល ក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗ ជូនដល់បេក្ខជនឈរឈ្មោះបោះឆ្នោត របស់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ តាមច្បាប់ស្តីពីគណបក្សនយោបាយ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ស្របតាមច្បាប់ស្តីពីការបោះឆ្នោត៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ៖