(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលបានពុលនំបញ្ចុក នៅឃុំបន្ទាយចក្រី ស្រុកព្រះសេ្ដច និងអ្នកជំងឺទូទៅ នៅមន្ទីរពេទ្យបង្អែក ព្រះស្ដេច ខេត្តព្រៃវែង។
ក្នុងឱកាសចុះសួរសុខទុក្ខ សម្ដេចក្រឡាហោម ស ខេង បានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ឆាប់ជាសះស្បើយ ហើយសម្ដេចបានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងការបរិភោគអហារផងដែរ។
ប្រធានមន្ទីរពេទ្យបង្អែក បានឲ្យដឹងដែរថា ប្រជាពលរដ្ឋដែលពុលនំបញ្ចុកដែលបានសម្រាក នៅមន្ទីរពទ្យបង្អែកជាង៧០នាក់។
ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ ហើយសម្ដេចក៏បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺ និងអ្នកសម្រាលកូន ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនេះ៕