(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានបង្ហាញក្តីរំពឹងថា ទីក្រុងព្យុងយ៉ាងនឹងរក្សាការសន្យាដ៏ដូចការប្តេជ្ញារបស់ខ្លួន ដែលបានធ្វើឡើងកាលពីអំឡុងកិច្ចប្រជុំខែមិថុនារវាងមេដឹកនាំទាំងពីរ ក្នុងការបោះបង់ចោលអាវុធនុយក្លេអ៊ែរ ហើយទីក្រុងវ៉ាស៊ីនតោនបានបន្តទៀតថា នឹងជំរុញឲ្យប្រជាជាតិអាស៊ីអាគ្នេយ៍នៅក្នុងកិច្ចប្រជុំមួយចំនួននាសប្តាហ៍នេះ ដើម្បីរក្សាទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងរំពឹងថា លោកនឹងគោរពតាមការប្តេជ្ញា ដែលលោកបានធ្វើឡើងនាអំឡុងកិច្ចប្រជុំថ្ងៃទី១២ ខែមិថុនា ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ។ ជាមួយគ្នានេះប្រភពមួយផ្សេងទៀតពីមន្រ្តីក្រសួងការបរទេសអាមេរិក ក៏បានឲ្យដឹងដែរថា រដ្ឋមន្រ្តីការបរទេស លោក Mike Pomple ដែលនឹងទៅបំពេញទស្សនកិច្ចនៅសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី នាសប្តាហ៍នេះ នឹងជំរុញឲ្យប្រជាជាតិអាស៊ាន ប្រកាន់ខ្ជាប់នូវការដាក់ទណ្ឌកម្មប្រឆាំងព្យុងយ៉ាង។
គួរជម្រាបថា ការបញ្ជាក់ខាងលើពីក្រសួងការបរទេសអាមេរិក ត្រូវបានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា កូរ៉េខាងជើងកំពុងធ្វើសកម្មភាពសាជាថ្មីនៅឯរោងចក្រផលិតមីស៊ីលឆ្លងទ្វីប ICBM ដែលមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក ដោយផ្អែកលើរូបភាពចាប់បានពីផ្កាយរណប៕