(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោកឧត្ដមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្ដ្រីក្រសួងការពារប្រទេសឡាវ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញទៅទស្សនកិច្ចការងារជាផ្លូវការ និងមិត្តភាព នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង បានបញ្ជាក់ថា ក្នុងអំឡុងពេញបំពេញទស្សនកិច្ចផ្លូវការនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូ នឹងជួបជុំទ្វេភាគីជាមួយ លោកឧត្ដមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្ដ្រីក្រសួងការពារប្រទេសឡាវ ព្រមទាំងជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីការពារប្រទេសទាំង៣ កម្ពុជា-វៀតណាម-ឡាវ នៅទីក្រុងវៀងច័ន្ទ។
ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងជួបប្រជុំទ្វេភាគីជាមួយ នាយឧត្ដមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ដ្រីក្រសួងការពារប្រទេសវៀតណាម ព្រមទាំងចុះហត្ថលេខាលើពិធីសារ ស្ដីពី កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំង២ កម្ពុជា-វៀតណាមប្រចាំឆ្នាំ២០១៨ផងដែរ៕