(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូរ៉ូ ហ្វាយនែនខប ភិអិលស៊ី បានប្រកាសថា លោក អ៊ា ឃីម៉េង អតីតប្រធានសាខាជាន់ខ្ពស់នៃគ្រឹះស្ថាននេះ បានលាឈប់ពីមុខងារ និងតួនាទីរបស់ខ្លួនហើយចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ។
ក្នុងសេចក្តីជូនដំណឹងដែល Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូរ៉ូ ហ្វាយនែនខប ភិអិលស៊ី បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរាល់ទង្វើរបស់លោក អ៊ា ឃីម៉េង មិនជាប់ពាក់ព័ន្ធជាមួយគ្រឹះស្ថានទៀតនោះឡើយ៕