(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៩ ដែលនឹងប្រារព្ធធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។
ក្រុមប្រឹក្សាសកម្មភាពជនពិការមើលឃើញថា ការផ្តល់ការងារពីវិស័យឯកជននៅមានកម្រិត ខណៈស្ថានីយទូរទស្សន៍នានា មិនទាន់អនុវត្តន៍តាមប្រសាសន៍សម្តេចតេជោ យកជនពិការធ្វើភាសាសញ្ញាក្នុងកម្មវិធីព័ត៌មាន។
លោក ឯម ចន្ទមករា រំពឹងថា វិស័យឯកជន រួមនិងស្ថានីយទូរទស្សន៍ផងដែរ នឹងផ្តល់ការអនុគ្រោះខ្ពស់ដល់បងប្អូនជនពិការ។ សូមស្តាប់នូវបទសម្ភាសន៍រវាង Fresh News ជាមួយលោក ឯម ចន្ទមករា៖