(វៀតណាម)៖ ក្នុងកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅខេត្តដាណាង ប្រទេសវៀតណាម ដែលរៀបចំឡើងនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គេសង្កេតឃើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្រ្តីក្រសួងការបរទេសសហភាពមីយ៉ាន់ម៉ា បានសម្តែងភាពស្និទ្ធស្នាលគ្នាខ្លាំង។

គេសង្កេតឃើញថា ក្នុងដំណើរចូលទៅក្នុងបន្ទប់ប្រជុំ APEC សម្តេចតេជោ ហ៊ុន សែន និងលោកស្រី អ៊ុងសាន ស៊ូជី បានជួបជជែកគ្នាឥតដាច់។ តែទោះជាយ៉ាងណាគេមិនបានដឹងថា សម្តេចតេជោ និងលោកស្រី អ៊ុងសាន ស៊ូជី បានជជែកគ្នាទៅលើបញ្ហាអ្វីនោះទេ៕