(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៃថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីរាជការនៅទូទាំងខេត្តរតនគិរីធ្វើបុណ្យប្រគេនទេយ្យទានដល់ព្រះសង្ឃ ដើម្បីឧទ្ទិសព្រះកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ។ លោកអភិបាលខេត្ត ក៏បានដឹកនាំមន្រ្តីរាជការគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះមហាក្សត្រវីរក្សត្រផងដែររ
សូមបញ្ជាក់ថា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ គឺជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាសោកសង្រេងជាទីបំផុត ដែលបាត់បង់ព្រះមហាវីរៈក្សត្រមួយអង្គ ដែលជាម្លប់ដ៏ត្រជាក់ និងជាទីសក្ការៈរបស់ប្រជាពលរដ្ឋ។ ឆ្នាំ២០១៧នេះគឺជាខួប ០៥ឆ្នាំហើយ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានយាងសោយទិវង្គត ប៉ុន្តែកូន ចៅ ចៅទួត ប្រជារាស្ត្ររបស់ព្រះអង្គនៅតែអាលោះអាល័យនូវស្នាប្រហស្ថ និងការលះបង់នូវកាយពល ព្រះបញ្ញាញាណដ៏ធំធេងពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជារាស្រ្តខ្មែរ៕