(សៀមរាប)៖ នៅព្រលឹមស្រាងៗថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ ព្រះអាទិត្យនឹងរះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២២ ខែកញ្ញានេះ។
អ្នកស្រាវជ្រាវហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Angkor Equinox) ព្រោះជាពេលដែលយប់ និងថ្ងៃ មានរយៈពេលស្មើគ្នា។
អាជ្ញាធរជាតិអប្សារាបានចេញសេចក្តីជូនដំណឹងថា នៅព្រលឹមស្រាងៗថ្ងៃទី២២ ខែកញ្ញា ស្អែកនេះ ព្រះអាទិត្យនឹងរះតាមប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។