(កំពង់ស្ពឺ)៖ ​ជនជាឃាតកដែល​រឹត.ក សម្លាប់កូនខ្លួន​ឯង និងបានបន្ដសកម្មភាពទៅសម្លាប់ឪពុកក្មេកម្នាក់ទៀត នាថ្ងៃម្សិលមិញនោះ ត្រូវបានកម្លាំងសមកត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក អេង សុភា នាយការិយាល័យកម្រិតធ្ងន់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះថា ជនដែលជាឃាតកដ៏សាហាវឃោរឃៅ រឹតកសម្លាប់កូនស្រីខ្លួនឯងអាយុ៣ឆ្នាំ និងសម្លាប់ឪពុកក្មេកដែលមានជំងឺព្យាបាល​នៅមន្ទីរពេទ្យ ត្រូវបានចាប់ខ្លួននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏កំពុងបញ្ជូនបន្តមកស្នងការដ្ឋានរាជធានីភ្នំពេញ។

សូមស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ ពេលសមត្ថកិច្ចជំនាញកំពុងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖