(ភ្នំពេញ)៖ នៅពេលនេះ កីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលបានផ្តួលហ្វីលីពីនឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ មុនវ៉ៃឈ្នះពិន្ទុថៃ ដើម្បីឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ SEA Games 2017 នៅប្រទេសម៉ាឡេស៊ីនោះ បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហានេះ។
ឃឹម ឌីម៉ា ជាម្ចាស់មេដាយមាសទី៣ ដែលបានមកដល់កម្ពុជាចុងក្រោយគេ បន្ទាប់ពីចូលរួមពិធីបិទយុទ្ធនាការ SEA Games លើកទី២៩ ឆ្នាំ២០១៧ យប់មិញនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕