(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ការិយាល័យសហព្រះរាជអាជ្ញា នៃអង្គជំនុំជម្រះវិសាមញ្ញ នៃតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញអំពីសេចក្តីសង្ខេប ក្នុងដីកាសន្និដ្ឋានស្ថាពររបស់ខ្លួន ទាក់ទងនឹងកិច្ចស៊ើបសួរ ក្នុងសំណុំរឿង ០០៤/២ របស់ អោ អាន។
ដីការសន្និដ្ឋានស្ថាព័រ ត្រូវបានចេញដោយសហព្រះរាជអាជ្ញា ដោយមានការយល់ឃើញដូចគ្នាជាមួយសហចៅក្រមស៊ើបអង្កេត (សចស) ដែលថា កចិ្ចស៊ើបសួរត្រូវបានបញ្ចប់ និងសហព្រះរាជអាជ្ញាអាចស្នើឱ្យ សហចៅក្រមស៊ើបអង្កេត ធ្វើការចោទប្រកាន់ជនត្រូវចោទ អោ អាន ដើម្បីបញ្ជូនសំណុំរឿង ទៅជំនុំជម្រះ លើកលែងតែការចោទប្រកាន់ ក្នុងសំណុំរឿងនេះ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង នៃសេចក្តីថ្លែងការណ៍របស់ ការិយាល័យសហព្រះរាជអាជ្ញា នៃអង្គជំនុំជម្រះវិសាមញ្ញ នៃតុលាការកម្ពុជា៖