(ភ្នំពេញ)៖ ជុំវិញអំពើឃាតកម្មមួយដ៏សាហាវ អារ-កសម្លាប់ ហើយខ្វេះភ្នែកពូថ្លៃយ៉ាងសហាវឃោឃៅនោះ គឺមូលហេតុដែលឈានដល់ការសម្លាប់ជនរងគ្រោះយ៉ាងដូច្នេះ ដំបូងឡើយផ្តើមចេញពីការផឹកស្រាជាមួយគ្នា តាំងពីព្រលឹមដល់ថ្ងៃត្រង់ រហូតស្រវឹងជោគជាំទាំងអស់គ្នា ក្រោយមករូបគេ (ឃាតក) បានក្រោកទៅបង្គន់ ច្រមុជក្បាលត្រាំទឹកក្នុងធុង ឯពូថ្លៃបានចូលទៅជុះអាចម៍ ដាក់ក្នុងឆ្នាំងបាយ ធ្វើឲ្យមីងដែលជាប្រពន្ធពូ ចូលទៅចង្ក្រានបាយ ឃើញអាចម៍ក្នុងហ្នឹង ក៏ខឹងច្រឡោត។
ការខឹងច្រឡោតនោះ រហូតដល់មានការឈ្លោះប្រកែកគ្នា ពេលនោះខ្លួនចេញពីបង្គន់មកវិញ ក៏ស្រែកគំហក ឲ្យពួកគាត់ទាំងពីរឈប់ឈ្លោះគ្នា ទើបបណ្តាលឲ្យមានទំនាស់ ដោយខឹងនឹងពូខ្លាំងដែរនោះ រូបគេក៏បានស្ទុះចូលទៅក្នុងចង្ក្រានបាយ ទាញយកដាវមួយដើមប្រវែង កន្លះម៉ែត្រ ដែលសៀតក្បែរចង្ក្រាន ទៅកាប់លើពូជាច្រើនដាវ បណ្តាលឲ្យត្រូវដៃទាំងសងខាង និងក្បាល បន្ទាប់មកក៏បានកាប់ផ្តាច់បំពងក ជាច្រើនដាវថែមទៀត រហូតបណ្តាលឲ្យស្លាប់។
បន្ទាប់ពីនោះ រូបគេយកចុងដាវ ចាក់ទៅលើភ្នែកពូថ្លៃទាំងសងខាង បណ្តាលឲ្យបែកគ្រាប់ភ្នែកទាំងអស់ រួចអូសពចូលក្រោមគ្រែ និងធ្វើការលាងសម្អាតឈាម ភ្លាមៗនោះដែរ ម្តាយមីងរបស់គេ បានរត់ចេញមកក្រៅ ស្រែកហៅអ្នកជិតខាងឲ្យជួយ បណ្តាលឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការបង្ក្រាប និងឃាត់ខ្លួនតែម្តង។
អំពើឃាតកម្មដ៏សាហាវនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ហើយកម្លាំងអន្តរាគមន៍ របស់អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ សៀ ទីន បានចុះបង្ក្រាបករណីឃាតកម្មដ៏សែនឃោរឃៅមួយបានភ្លាមៗ នៅចំណុច ផ្ទះគ្មានលេខ ក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ក្រោយពេលអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប ឃាតកបានសារភាពថា៖ រូបគេឈ្មោះ សំ សំណាង ហៅលាប អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ កន្លងមកធ្លាប់ជាប់គុក៣ដង។
*លើកទី១៖ ជាប់គុកបាន០៨ខែ ក្នុងអំឡុងឆ្នាំ២០០៦ ពីបទហិង្សា ដោយចេតនា ដោយបានយកញញួរវាយទៅលើជនរងគ្រោះម្នាក់ របួសធ្ងន់ធ្ងរ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
*លើកទី២៖ ជាប់គុកបាន២ឆ្នាំ ក្នុងអំឡុងឆ្នាំ២០០៩ ពីបទហិង្សា ដោយចេតនា ដោយរូបគេបានធ្វើសកម្មភាព យកកំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ធ្ងរ នៅភូមិសម្រង៣ សង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ។
*លើកទី៣៖ ជាប់គុកបាន២ឆ្នាំ ៦ខែ ក្នុងអំឡុងឆ្នាំ២០១៣ ដោយរូបគេបានធ្វើសកម្មភាព យកឥតការ៉ូឡាវាយលើ ជនរងគ្រោះបណ្ដាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ នៅសង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ។
រហូតមកដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ រូបគេបានប្រព្រឹត្តបទល្មើសជាថ្មីម្ដងទៀត រឹតតែសាហាវជាងមុនៗ នោះគឺ អា-ក និងខ្វេះភ្នែក សម្លាប់ពូថ្លៃខ្លួន ឈ្មោះ សិទ្ធ ណាក់ អាយុ៣៤ឆ្នាំ មុខរបរកម្មករ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ហើយក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានភ្លាមៗផងដែរ។
ពាក់ព័ន្ធករណីនេះ មហាជនជាច្រើន បានធ្វើការថ្កោលទោសជនល្មើសខ្លាំងៗ និងមានការងឿងឆ្ងល់ពីមូលហេតុអ្វី ទើបបានជាឃាតករ មានចិត្តសាហាវឃោរឃៅដល់ម្លឹង?
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ លោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងសាកសួរជនដៃដល់ដែលអារ-ក និងខ្វេះភ្នែកសម្លាប់ជនរងគ្រោះ ជាពូថ្លៃ នៅខណ្ឌច្បាររអំពៅ បន្ទាប់ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនមកដល់តុលាការ៕