(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះថា បុគ្គលិកបរទេសរបស់វិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ NDI ដែលមានត្រឹមចំនួន៣រូប បានចាកចេញពីប្រទេសកម្ពុជាហើយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ពោលគឺមុនឱសានវាទ១ថ្ងៃ។
បុគ្គលិកទាំង៣នោះ សុទ្ធសឹងជាធ្នាក់ដឹកនាំរបស់ NDI ក្នុងនោះ រួមមានទី១៖ ឈ្មោះ John S. Cavanaugh សញ្ជាតិអាមេរិក, ទី២ឈ្មោះ៖ Joseph Gayeski សញ្ជាតិអាមេរិក និងទី៣ ឈ្មោះ Ana Kitic សញ្ជាតិស៊ែប៊ី។ នេះបើតាមបញ្ជីឈ្មោះរបស់ NDI ដែលផ្ញើជូនក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ បានសម្រេចបិទវិទ្យាស្ថានជាតិ ដើម្បីប្រជាធិបតេយ្យ (NDI) និងបណ្តេញ បុគ្គលិកបរទេសវិទ្យាស្ថាននេះ ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ។ ការសម្រេចបិទវិទ្យាស្ថាន NDI ដែលស្ថិតនៅក្នុងស្ថានទូតអាមេរិកនេះ បានធ្វើឡើង បន្ទាប់ពី រាជរដ្ឋាភិបាលបានរកឃើញថា វិទ្យាស្ថាននេះ ពុំបានអនុវត្តច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសារពើពន្ធ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ បានសម្រេចបិទវិទ្យាស្ថានជាតិ ដើម្បីប្រជាធិបតេយ្យ (NDI) និងបណ្តេញ បុគ្គលិកបរទេសវិទ្យាស្ថាននេះចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ។ ការសម្រេចបិទវិទ្យាស្ថាន NDI ដែលស្ថិតនៅក្នុងស្ថានទូតអាមេរិកនេះ បានធ្វើឡើង បន្ទាប់ពី រាជរដ្ឋាភិបាលបានរកឃើញថា វិទ្យាស្ថាននេះ ពុំបានអនុវត្តច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសារពើពន្ធ។
ជាមួយនឹងការប្រកាសបិទ អង្គការ NDI នេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចាត់វិធានការបែបនេះ ចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលណា ដែលមិនគោរពតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយនិងច្បាប់ផ្សេងៗទៀត របស់កម្ពុជា៕
John S.cavanaugh
Joseph Gayeski
Ana Kitic