(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅពេលម៉ោងប្រមាណជិត០៩ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ មានកម្មការិនីជាង៣០នាក់ កំពុងតែដួលសន្លប់ជាបន្ដបន្ទាប់ នៅក្នុងរោងចក្រ «ប៊ីរី» ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប៉ុន្ដែទោះជាយ៉ាងណា មូលហេតុដែលនាំឲ្យមានការដួលសន្លប់នេះ មិនទាន់ត្រូវបានដឹងនោះទេ ហើយកម្មការិនីទាំងអស់នោះ បានបញ្ជូនទៅសង្គ្រោះនៅឃ្លីនីកឯកជន និងខ្លះទៀតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
ព័ត៌មានលម្អិតអង្គភាព Fresh News នឹងផ្សាយជូននៅពេលក្រោយជាបន្ដទៀត៕