(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសមុខងារ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក បោន បិន ត្រូវបានតែងតាំងមុខងារជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ចំណែកឯលោកឧត្តមសេនីយ៍ត្រី ឱ បូរិន ត្រូវបានរាជរដ្ឋាភិបាលតែងតាំងមុខងារជា នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ៕