(ភ្នំពេញ)៖ អធិការរងខណ្ឌមានជ័យលោក ហួរ ម៉េងវ៉ា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងមុននេះបន្តិចថា ពិតជាមានករណីប្តីខឹងប្រច័ណ្ឌប្រពន្ធបាញ់សម្លាប់ប្រពន្ធ រួចហើយបាញ់សម្លាប់ខ្លួនឯង ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្បែរបុរី៩៩៩។
បើតាមសមត្ថកិច្ចជនរងគ្រោះ និងបាញ់ប្រពន្ធរបស់ខ្លួននោះគឺ លោក ខៀវ កូនែល ដែលត្រូវជាកូនបង្កើតរបស់លោក ខៀវ កូឡា និងជាក្មួយបង្កើត នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលមានតួនាទីជា អនុប្រធានការិយាល័យគណនេយ្យ និងជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។ ជនរងគ្រោះត្រូវបានបងប្រុសបង្កើតរបស់ ខៀវ សានសាណា។