(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៨៖៣០នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ មានរថយន្តមួយគ្រឿង បានបើកធ្លាក់កំពង់ដ ស្វាយជ្រំ ហើយត្រូវទឹកទន្លេហូរនាំយកទៅបាត់ បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមការអះអាងពីសាក្សនៅកន្លែងកើតហេតុ បានឲ្យដឹងថា មនុស្សនៅក្នុងរថយន្តនោះមានតែម្នាក់ទេ គឺអ្នកបើកតែម្តងជាស្រ្តី។
ជនរងគ្រោះឈ្មោះ គីម មៀងស៊ុក ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិកូរ៉េ មុខរបរប្រធានមណ្ឌលសាសនាគ្រឹះព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិចចាស់ មិនចាំស្លាកលេខ។
ភ្នាក់ងារ Fresh News TV កំពុងផ្សាយផ្ទាល់ពីកន្លែងកើតហេតុ។