(ភ្នំពេញ)៖ ទស្សនាផ្សាយផ្ទាល់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ អ្នកលក់ដូរនៅផ្សារធំថ្មី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ។

ក្នុងដំណើរចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអាជីវករនេះ, សម្តេចត្រូវបានបងប្អូនចោមរោមយ៉ាងច្រើនសុំថតរូបទុកអនុស្សាវរីយ៍ ដែលអ្នកខ្លះបាននិយាយថា «តាំងពីកើតមកមិនដែលបានជួបសម្តេចផ្ទាល់នោះទេ ពិតជាសំណាងណាស់។ អ្នកខ្លះទុកការលក់ដូររបស់គាត់សិន ដើម្បីមកបានជួបសម្តេច និងសុំថតរូបជាមួយសម្តេច» សូមទស្សនារូបភាព។