(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យលោកស្នងការរង ដឹកនាំកងកម្លាំងយកស្លាក បង្ហាញលេខទូរសព្ទ័ទំនាក់ទំនងផ្តល់ព័ត៌មានទាន់ហេតុការណ៍ ចំនួន៦០ផ្ទាំង យកទៅលេីកនៅតាមទីសាធារណៈទូទាំងឃុំសង្កាត់ចំនួន២៩ ក្នុងខេត្តព្រះសីហនុ។
លោកវរសេនីយ៍ទោ វ៉ែន សំអាត នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានឲ្យដឹងថា ស្លាកបង្ហាញលេខទូរសព្ទ័ផ្តល់ព័ត៌មានទាំងអស់ នឹងបន្ដលេីកផ្សព្វផ្សាយនៅតាមទីសាធារណៈទូទាំងខេត្តព្រះសីហនុ ដើម្បីឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ បានឃើញ និងងាយស្រួលទាក់ទង មកសមត្ថកិច្ចសុំជំនួយអន្តរាគមន៍ ពេលជួបហេតុការណ៍ផ្សេងៗកេីតឡេីង។
នាយការិយាល័យរូបនេះ បញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ ទេីបជាប់ផ្តើមលេីកស្លាក នៅក្នុងក្រុងព្រះសីហនុ ប៉ុណ្ណោះប៉ុន្តែចាប់ពីថ្ងៃបន្ទាប់ទៅ លោកឧត្តមសេនីយ៍ស្នងការ នឹងចាត់ឲ្យធ្វេីគ្រប់ទីកន្លែង ឲ្យបានឆាប់រហ័ស៕