(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កងនាវាចម្បាំងចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្នុងដែនទឹកភាគខាងលិចនៃមហាសមុទ្រឥណ្ឌា។
២៖ សិស្សប្រុសម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបានយកដំបងទៅវាយលើអ្នកគ្រូបង្រៀនម្នាក់ និងសិស្សានុសិស្សដទៃទៀត នៅឯសាកលវិទ្យាល័យជាតិអូស្រ្តាលី ANU ក្នុងរដ្ឋធានីកង់បេរ៉ា។
៣៖ ប្រជាជនអាមេរិកនៅរដ្ឋតិចសាស់ (Texas) ត្រៀមលក្ខណៈនិងបង្កើនការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ការមកដល់នៃព្យុះកំណាចហឺរីឃែន (Hurricane) ដែលមានឈ្មោះថា «ហាវី (Harvy)»។
៤៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចំណាយពេលប្រមាណ០២ម៉ោង ជាមួយកងទ័ព ដែលកំពុងតស៊ូប្រយុទ្ធដើម្បីដណ្តើមកាន់ភាគខាងត្បូងទីក្រុងម៉ារ៉ាវី (Marawi) យកមកវិញពីកណ្តាប់ដៃក្រុមសកម្មយុទ្ធអ៊ីស្លាម ដែលនៅសេសសល់ប្រហែល៥០នាក់ទៀត។
៥៖ មានព័ត៌មានថា អតីតនាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ រត់ចោលស្រុកបាត់ហើយ បន្ទាប់ពីមិនបានបង្ហាញខ្លួននៅចំពោះមុខតុលាការកំពូលថៃ ជាហេតុបង្ខំឲ្យតុលាការចេញដីកាចាប់ខ្លួន និងពន្យារពេលប្រកាសសាលក្រមទៅចុងខែក្រោយវិញ។
៦៖ ក្រៅពីផ្តាច់យកជីវិតមនុស្សនិងបង្ករបួសស្នាម ព្យុះទីហ្វុងហាតូ (Hato) បានបំផ្លិចបំផ្លាញដើមឈើលើសពី៤,០០០ដើម នៅក្នុងទីក្រុងម៉ាកាវ ប្រទេសចិន។
៧៖ តុលាការថៃកាត់ទោស អតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម ដាក់ពន្ធនាគាររយៈពេល៤២ឆ្នាំ ដែលអាចជាសារព្រមានផ្ញើជូនលោកស្រី យីងឡាក់៕