(ឧត្ដរមាន​ជ័យ)៖ បាតុភូតខ្យល់កន្ទា្រក់លាយឡំជាមួយរន្ទះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ២ភូមិចំនួន១០ខ្នង ហើយរន្ទះបានបាញ់បណ្តាលឲ្យរបួសមនុស្សម្នាក់ និងខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋជាច្រើនផងដែរ ស្ថិតនៅភូមិវល្លិ៍យាវ និងប្រាក្របី ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។

សមត្ថកិច្ចមូលដ្ឋានបានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤​ ខែសីហា ឆ្នាំ២០១៧នេះ ឲ្យដឹងថា​​ ខ្យល់កន្ត្រាក់ពីព្រលប់ម្សិលមិញ​នៅ ភូមិវល្លិ៍យាវចំនួន៦ខ្នង របើកដំបូលផ្ទះចំនួន៥ខ្នង ដួលទាំងស្រុងចំនួន១ខ្នង, និងភូមិប្រាសាបីមាន៤ខ្នង របើក​ដំបូលគ្មានសល់។ ភូមិវល្លិ៍យាវទី១៖ ឈ្មោះ ស៊ូន សាយ អាយុ២៧ឆ្នាំ ផ្ទះទំហំ៤ម៉ែត្រ គុណ​៧ម៉ែត្រ ដួលទាំងស្រុង, ទី២៖ ឈ្មោះ សំាង វ៉ាន់ថៃ អាយុ២៤ឆ្នាំ ផ្ទះទំហំ៧ម៉ែត្រ​ គុណ៨ម៉ែត្រ របើកដំបូលស័ង្កសីចំនួន១០សន្លឹក, ទី៣៖ ឈ្មោះ ឈិន សឿង អាយុ៥៩ឆ្នាំ ផ្ទះទំហំ៧ម៉ែត្រ​ គុណ៨ម៉ែត្រ របើកដំបូលស័ង្កសីចំនួន១០សន្លឹក,ទី៤៖ ឈ្មោះ ប៉ាប ភាក់ អាយុ២៨ឆ្នាំ ផ្ទះទំហំ៥ម៉ែត្រ គុណ១០ម៉ែត្រ របើកដំបូលស័ង្កសីចំនួន៨សន្លឹក, ទី៥ឈ្មោះ ឡុង សាវឿន អាយុ៥៨ឆ្នាំ តូបទំហំ៣ម៉ែត្រ គុណ​៤ម៉ែត្រ​ របើកដំបូលចំនួន៧សន្លឹក, ទី៦៖ ឈ្មោះ ស្វាន់ ញៀ អាយុ៦៨ឆ្នាំ ផ្ទះទំហំ៥ម៉ែត្រ​ គុណ​៥ម៉ែត្រ​ របើកដំបូលស័ង្កសីចំនួន១០សន្លឹក។

​ភូមិប្រាសាបី មាន៤ខ្នងផ្ទះ ទី១៖ ឈ្មោះ ពេក សាម៉េត អាយុ៤០ឆ្នាំ ផ្ទះទំហំ៧ម៉ែត្រ ​គុណ៩ម៉ែត្រ​ របើកដំបូលស័ង្កសីចំនួន១៨សន្លឹក, ទី២៖ ឈ្មោះ អ៊ីត អឿន អាយុ៣២ឆ្នាំ ផ្ទះទំហំ៧ម៉ែត្រ​ គុណ៨ម៉ែត្រ របើកដំបូលស័ង្កសីចំនួន៥សន្លឹក, ទី៣៖ ឈ្មោះ យ៉ាត សុភាក់ អាយុ៣១ឆ្នាំ ផ្ទះទំហំ៥ម៉ែត្រ​ គុណ៦ម៉ែត្រ របើកដំបូលស័ង្កសីចំនួន៥សន្លឹក, ទី៤៖ ឈ្មោះ នុច ណាក់ អាយុ៣០ឆ្នាំ របើកបន្ទប់ទឹកទាំងស្រុង។

សមត្ថកិច្ចដដែលបានបន្តថា ចំណែកជនរងគ្រោះដោយសាររន្ទះបាញ់ ក្នុងករណីគ្រោះថ្នាក់ធម្មជាតិនេះមាន ឈ្មោះ ឆៃ ភួន ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិទំនប់ចាស់ ឃុំបេងបណ្តាយឲ្យដួលសន្លប់មួយសន្ទុះក្រោយមកទើបដឹងខ្លួនឡើងវិញ៕​