(ភ្នំពេញ)៖ ក្រោយមានការគំរាមធ្វើបាតុកម្មប្រឆាំងស្ថានទូតអាមេរិកនៅភ្នំពេញ ពីសំណាក់ក្រុមអ្នកស្រឡាញ់សន្តិភាពនៅទូទាំងប្រទេសនោះ, ថ្ងៃនេះទី២៤ ខែសីហា ឆ្នាំ២០១៧នេះ សូមបង្ហាញរូបភាពបាតុកម្មវាយកម្ទេចស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា កាលពីឆ្នាំ១៩៦៤ !
យោងតាមសៀវភៅប្រវត្តិសាស្រ្ត បាតុកម្មដ៏ធំមួយត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៦៤ ប្រឆាំងនឹងនយោបាយរបស់សហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ។ ស្ថានទូតអាមេរិក រួមនឹងសម្ព័ន្ធមិត្តដូចជាស្ថានទូតអង់គ្លេស និងការិយាល័យផ្សេងៗទៀតត្រូវបានក្រុមបាតុករវាយកម្ទេច និងដុតបំផ្លាញ។ ក្រោយមកនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ១៩៦៥ ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកត្រូវបានកាត់ផ្តាច់។ កម្ពុជា-អាមេរិក បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៦៩។