(ភ្នំពេញ)៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញការផ្សព្វផ្សាយ កម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២០ របស់អគ្គនាយកដ្ឋានកិច្ចការសាសនា 

នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម។

ពិធីនេះក៏មានការនិមន្តអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ព្រះធម្មកថិកាចារ្យចំនួន០៣ព្រះអង្គ, ព្រះសង្ឃចូលរួមស្តាប់១១ព្រះអង្គ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា យ៉ាងច្រើនផងដែរ៕