(កំពង់ធំ)៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពីធីប្រជុំផ្សព្វផ្សាយស្តីពី ការងារសោធននិវត្តន៍ដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត។
លោកវរសេនីយ៍ត្រី រិទ្ធ បញ្ញា នាយការិយាល័យបុគ្គលិកកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឡើងអានសេចក្តីណែនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្តីអំពី ការត្រៀមលក្ខណៈដាក់យោធិនឲ្យចូលនិវត្តន៍ ប្រធានស្ថាប័ន អង្គភាព និងមេបញ្ជាការកងរាជអាវុធហត្ថ រាជធានី ខេត្ត ត្រូវជូនដំណឹង ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលមានឈ្មោះដល់អាយុត្រូវចូលនិវត្តន៍ទាំងអស់ ត្រូវបំពេញបែបបទ និងឯកសារពាក់ព័ន្ធដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងខេត្តបានយល់ជ្រូតជ្រាប។
លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល បានថ្លែងថា ដោយផ្អែកតាមការផ្សព្វផ្សាយថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យតាមបណ្តាកងរាជអាវុធហត្ថ រាជធានីខេត្ត ធ្វើការផ្សព្វផ្សាយសេចក្តីណែនាំច្បាប់ស្តីអំពីសោធននិវត្តន៍នេះដើម្បីឲ្យ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងខេត្តបានយល់ជ្រូតជ្រាបទៅតាមច្បាប់ អនុក្រឹត្យ រឺប្រកាសរបស់ក្រសួងការពារជាតិ និងពង្រឹងសតិអារម្មណ៍របស់កងរាជអាវុធហត្ថដែលចូលនិវត្តន៍ ធ្វើការវាយតម្លៃលក្ខណៈសម្បត្តិ ដោយផ្អែកលើសមត្ថភាព សុខភាពនិងឆន្ទៈ។
លោកបានបញ្ជាក់ថា តាមច្បាប់យោធិនទាំងពីភេទ ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ ផ្អែកតាមឋានន្តរស័ក្កអាយុ ចំពោះយោធិនអាជីព ដែលមានវិន័យ គុណសម្បត្តិ មានសមត្ថភាពធ្វើការងារ មានសុខភាពល្អ រឺជាអ្នកជំនាញឯកទេស ប៉ុន្តែដល់អាយុត្រូវចូលនិវត្តន៍អាចសុំបំរើការងារបាន មួយឆ្នាំម្តងដោយមានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងមិនលើសពីប្រាំឆ្នាំនោះទេ។
ឧត្តមសេនីយ៍ត្រី ហង្ស ថុល បានបន្តទៀតថា ចំពោះអ្នកដែលមានឈ្មោះត្រូវចូលសោធននិវត្តន៍ចំនួន៣៥នាក់ ត្រូវបានធ្វើការវាយតម្លៃ បើសិនជាមានសុខភាពខ្សោយ គឺត្រូវឲ្យគាត់ចូលសោធននិវត្ថន៍ តាមសំណូមពរ និងតាមការកំណត់នៃច្បាប់ ព្រោះគាត់មិនអាចបំរើការងារបានទៀតទេ ចំពោះទូលេខនេះមិនមែនខេត្តជាអ្នកកំណត់ទេ គឺជាការកំណត់របស់ថ្នាក់លើ ហើយចំពោះអ្នកដែលមិនទាន់ដល់អាយុ ចូលលនិវត្តន៍ក៏មិនអាចស្នើរសុំបានដែល ក្នុងនេះមានពីដំណាក់កាល ដំណាក់កាលទីមួយ គឺការវាយតម្លៃរបស់ថ្នាក់ខេត្តដោយ មានការប្រជុំពេញអង្គពីសំណាក់ មេបញ្ជការរង នាយសេនាធិការ នាយការិយាល័យជំនាញ។
ដំណាក់កាលទីពីរ គឺថ្នាក់លើ និងចុះមកត្រួតពិនិត្យម្តងទៀត ចំពោះគោលការរបស់ថ្នាក់លើគឺយើងមិនបានដឹងនោះទេ លោកបានលើកឡើងថា ចំពោះរូបលោកជាប្រធានអង្គភាព គឺលោកមិនចង់អោយមានអ្នកណាទៅណានោះទេតែនៅពេលដែលធ្វើការវាយតម្លៃ គឺត្រូវតែមានអ្នកជាប់និងអ្នកធ្លាក់ ចំពោះលទ្ធផលយ៉ាងណាសូមសំណូមពរអស់លោកមេត្តាយោគយល់ផងចុះ៕