(ភ្នំពេញ)៖ បន្ទាប់ពីក្រុមប្រឹក្សាវាយតម្លៃក្នុងស្រុកបានជ្រើសរើសអ្នកឈ្នះក្នុងកម្មវិធីប្រកួត Startupper ប្រចាំឆ្នាំ2018-2019 របស់ក្រុមហ៊ុនតូតាល់កាំបូត អ្នកឈ្នះ ត្រូវបានប្រកាសនៅក្នុងពិធីប្រគល់រង្វាន់ ផ្លូវការដែលប្រព្រឹត្តទៅនៅថ្ងៃទីដើមខែមីនា ឆ្នាំ២០១៩នេះ នៅភោជនីយដ្ឋាន Topaz។
ជយលាភីចំនួនបីរូប ដែលជាអ្នកឈ្នះនៅក្នុងកម្មវិធីប្រកួត Startupper ប្រចាំឆ្នាំ2018-2019 របស់ក្រុមហ៊ុនតូតាល់នៅក្នុងប្រទេសកម្ពុជាគឺ៖
*ជយលាភីលេខ1៖ ស៊្រុន សុវណ្ណ Tesdopi តេស្ត ១២
*ជយលាភីលេខ2៖ តេង ស៊ាវប៉ោ Homex KH
*ជយលាភីលេខ 3៖ ជា ស្រីស្រស់ KON CHHLAT Baby Porridge បបរកូនឆ្លាត
សហគ្រិនវ័យក្មេងទាំងបីរូបនេះ នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដែលមានចំនួនទឹកប្រាក់រហូតដល់ 15,000 ដុល្លារ សម្រាប់ជយលាភីលេខមួយ ដើម្បីអភិវឌ្ឍគម្រោងជំនួញរបស់ពួកគេ។
ពួកគេក៏នឹងទទួលបាននូវការគាំទ្រផ្សេងៗដូចជាការបង្ហាត់បង្រៀន ពីក្រុមហ៊ុនតូតាល់ និងដៃគូរសហការ ព្រមទាំងយុទ្ធនាការទំនាក់ទំនង ដើម្បីធ្វើការផ្សព្វផ្សាយគម្រោង ជំនួញរបស់ពួកគេថែមទៀតផង។
ជយលាភីពានរង្វាន់សហគ្រិនស្រ្តីឆ្នើម សម្រាប់កម្មវិធីប្រកួតប្រចាំឆ្នាំ2018-2019ដើម្បីគាំទ្រដល់ស្រ្តី ក្នុងការធ្វើជំនួញ គឺបានទៅលើ៖ កញ្ញា ស៊្រុន សុវណ្ណ Tesdopi តេស្ត ១២ ។
កម្មវិធី Startupper ប្រចាំឆ្នាំ2018-2019 របស់ Total Challenge ត្រូវបានរៀបចំឡើងក្នុងពេលដំណាលគ្នា នៅក្នុងប្រទេសចំនួន 55 ដែលប្រទេសចំនួន 37 ក្នុងចំណោមនោះគឺស្ថិតនៅក្នុងទ្វីបអាហ្រ្វិក 11 ប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចកនិងមជ្ឈិមបូព៌ា និង 4 ប្រទេសនៅទ្វីបអាមេរិក និង 3 ប្រទេសនៅទ្វីបអឺរ៉ុប ដែលប្រារព្ធឡើង ដើម្បីបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនតូតាល់ ចំពោះការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅតាមបណ្ដាប្រទេសម្ចាស់ផ្ទះ ដែលយើងធ្វើអាជីវកម្មនៅទូទាំងពិភពលោក។
តាមរយៈការជួយសហគ្រិនវ័យក្មេង ដែលមានគំនិតច្នៃប្រឌិតខ្ពស់ឱ្យសម្រេចគម្រោងរបស់ខ្លួន ដោយភាពជោគជ័យ មានន័យថាកម្មវិធី Total Challenge ជួយពង្រឹងធនធានមនុស្ស ដែលជាសរសៃឈាម នៅក្នុងសង្គមរបស់ប្រទេសម្ចាស់ផ្ទះ ដែលយើងធ្វើអាជីវកម្ម។
កម្មវិធី Startupper ប្រចាំឆ្នាំលើកទីពីរ របស់ Total Challenge ទទួលបានការចុះឈ្មោះចូលរួមចំនួន 50,000នាក់ ដែលមាន 15,000 ត្រូវបានបំពេញចប់សព្វគ្រប់។ សរុបជារួម អ្នកឈ្នះសម្រាប់វគ្គចុងក្រោយ ចំនួន 825 នាក់ បានធ្វើបទបង្ហាញអំពីគម្រោងរបស់ពួកគេទៅកាន់ក្រុមប្រឹក្សាវាយតម្លៃក្នុងស្រុក ដែលមានរង្វាន់ចំនួន165រង្វាន់។
ព័ត៌មានលម្អិតសូមចូលទៅកាន់៖ វែបសាយត៍៖ www.total.com.kh និងទំព័រ Facebook៖ www.facebook.com/totalcambodge ៕