(ភ្នំពេញ)៖ ស្របតាមបេសកកម្ម ក្នុងការផ្តល់ជូនអតិថិជននូវប្រព័ន្ធអេកូហិរញ្ញវត្ថុ ដែលបង្កើតគុណតម្លៃ និងប្រកបដោយទំនុកចិត្តនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនតារាផេ ដែលជាក្រុមហ៊ុនផ្តល់សេវាកាបូប លុយអេឡិចត្រូនិកចល័ត និងដំណោះស្រាយ ក្នុងការទូទាត់សាច់ប្រាក់ដ៏ទំនើបនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាព ជាដៃគូជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់ដំណោះស្រាយ លើការទូទាត់បង់ប្រាក់បែបឌីជីថលដ៏ល្អបំផុតគឺ «បច្ចេកវិទ្យាទូទាត់តាមរយៈការស្កេន QR Code»។
ពិធីចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅសណ្ឋាគារ Dara Airport ក្រោមអធិបតីភាពរបស់លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីសំណាក់គណៈ គ្រប់គ្រងជាន់ខ្ពស់ របស់ធនាគារ កាណាឌីយ៉ា ក.អ ធនាគារ ប្រៃសណីយ៍កម្ពុជា ស្ថាប័នមី ក្រូហិរញ្ញវត្ថុ ហ្វូណន និង សមាជិកក្រុមប្រឹក្សាភិបាល និង គណៈគ្រប់គ្រង នៃ ក្រុមហ៊ុនកាណាឌី យ៉ា-ហ្វូលលើតុន ម៉ូបែល ម៉ាន់នី ម.ក (តារាឆៅៗ) និងបណ្ដាអ្នកសារព័ត៌មាន។
តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ អតិថិជនអាចធ្វើការទូទាត់ថ្លៃសេវា បានយ៉ាងរហ័សទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងការចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចេញបណ្ណបើកបរយានយន្ត និងអាជីវកម្មដឹកជញ្ជូនផ្លូវគោក បានភ្លាមៗ ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ សេវាកម្មទូទាត់បង់ប្រាក់នេះ មានភាពរហ័ស ងាយស្រួល និងចំណេញថវិកាទៀតផង។
ដើម្បីអបអរសាទភាពជាដៃគូ និងដើម្បីពង្រឹងលើកិច្ច សហការគ្នាទៅលើសេវាថ្មីនេះ ក្រុមហ៊ុនតារាផេ នឹងផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេស គឺការឥតគិតថ្លៃសេវារយៈពេល៣ខែ។ លើការចំពោះសេវានានា ទៅកាន់ក្រសួង សាធារណការ និងដឹកជញ្ជូន។ ចំពោះក្រុមហ៊ុនតារាផេ ភាពច្នៃប្រឌិតលើសេវាហិរញ្ញវត្ថុ បែបឌីជីថល គឺជាយុទ្ធសាស្ត្រដ៏ចំបង សម្រាប់ការអភិវឌ្ឍនានា របស់ក្រុមហ៊ុន។ កិច្ចសហការនៅថ្ងៃនេះ សបញ្ជាក់ពី ឆន្ទៈរបស់យើងខ្ញុំ ក្នុងការផ្តល់ជូនអតិថិជននូវបច្ចេកវិទ្យាទំនើបបំផុត ខណៈដែល ជាក់ស្តែងឥឡូវនេះ អតិថិជនគ្រាន់តែធ្វើការស្កែនតែប៉ុណ្ណោះ ក៏អាចទូទាត់បង់ប្រាក់បានភ្លាមៗ។
វាពិតជាមានភាពងាយស្រួលជាងមុនច្រើនណាស់ អតិថិជនទាំងអស់គ្រាន់តែស្តេន QR Code ដែលមាននៅលើវិក្កយបត្រ គឺអាចទូទាត់បង់ប្រាក់បានភ្លាមៗ ដោយមិនចាំបាច់បំពេញព័ត៌មានផ្សេងៗដូចជា លេខវិក្កយបត្រ ឬក៏ចំនួនទឹកប្រាក់ដែលត្រូវបង់នោះទេ។ អតិថិជនអាចទូទាត់បង់ប្រាក់ បានដោយខ្លួនឯង តាមរយៈកម្មវិធី តារាផេ App ក៏បាន ឬក៏អាចធ្វើការទូទាត់ តាមរយៈភ្នាក់ងារតារាផែទូទាំងប្រទេសដែលនៅជិតលោកបំផុតក៏បាន។
ត្រឹមថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ តារាផេមានភ្នាក់ងារច្រើនជាង៣,០០០កន្លែងទូទាំងខេត្តក្រុង ក្នុងប្រទេសកម្ពុជា រង់ចាំបម្រើសេវាជូនអតិថិជនដូចជា សេវាវេរលុយក្នុងប្រទេសទូទាំង២៥ ខេត្តក្រុង ទូទាត់វិក្កយបត្រនានា និងថ្លៃទឹកភ្លើង បញ្ចូលលុយកាតទូរស័ព្ទ សេវាទូបង់ប្រាក់កម្ចី ការណែនាំកម្ចី និងសេវាដទៃទៀតជាច្រើន។
លោក អ៊ុក រដ្ឋា ជានាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនតារាផេ បានថ្លែងថា «ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ឈានមុខគេក្នុងប្រទេស ក្រុមហ៊ុនតារាផេ បានបន្តភាពច្នៃប្រឌិតរបស់ខ្លួន និងអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន ជារៀងរាល់ថ្ងៃ។ ថ្ងៃនេះ យើងបានសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់នូវដំណោះស្រាយទូទាត់បង់ប្រាក់ ដោយប្រើបច្ចេកវិទ្យា QR Code ជូនដល់អតិថិជន ដូច្នេះហើយ ពួកគាត់អាចចំណេញពេលវេលា និងថវិកា ក្នុងការធ្វើដំណើរទៅបង់ប្រាក់ទូទាត់ថ្លៃសេវានានាទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន»។
ថ្លែងនៅក្នុងឱកាសនេះដែរ លោក ពៅ ម៉ាលី បានថ្លែងថា «ក្រុមហ៊ុនតារាផេបានបង្ហាញ ពីឆន្ទៈដ៏មុះមុតរបស់ខ្លួន ក្នុងការជួយជំរុញប្រសិទ្ធភាព នៃសេវាសាធារណៈ សម្រាប់ប្រព័ន្ធដឹកជញ្ជូន របស់ប្រទេសកម្ពុជា។ យើងរីករាយណាស់ ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនតារាផេ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យសេវាសាធារណៈ សម្រាប់ប្រព័ន្ធដឹកជញ្ជូនមានតម្លៃសមរម្យ និងកាន់តែខិតទៅជិតប្រជាពលរដ្ឋគ្រប់រូបក្នុងប្រទេសកម្ពុជា»៕