(បាត់ដំបង)៖ អង្គភាពរដ្ឋាករទឹកបាត់ដំបង បានបញ្ជាក់ជូនដល់សាធារណជនថា នាពេលថ្មីៗនេះ មានជនអគតិមួយចំនួន បានដើរឃោសនានិយាយតៗគ្នា ដើម្បីបំពុលបរិយាសថា អង្គភាពរដ្ឋាការទឹកបាត់ដំបង ខ្វះ និងបិទទឹកមិនឲ្យប្រើប្រចាំថ្ងៃ ធ្វើឲ្យពលរដ្ឋជាអ្នកប្រើប្រាស់ទូទៅ មានការព្រួយបារម្មណ៍ពីបញ្ហានេះជាខ្លាំង។
ជាមួយការបំផុសបែបនេះ លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង សូមអះអាងថា ការផ្គត់ផ្គង់ទឹកជូនអតិថិជន ក្នុងខេត្តបាត់ដំបងប្រើប្រាស់ប្រចាំថ្ងៃ ពុំមានបញ្ហាអ្វី ដូចការដើរនិយាយឃោសនាចោទប្រកាន់របស់អគតិនោះឡើយ។
លោកបានបញ្ជាក់ថា «ក្នុងនាមអង្គភាពរដ្ឋាករទឹក យើងខ្ញុំសូមបញ្ជាក់ជូនអតិថិជនទាំងអស់ជាថ្មីម្តងទៀតថា សូមកុំជឿឃោសនារបស់ជនអគតិទាំងនោះបន្តទៀត ព្រោះអង្គភាពយើង បាននិងកំពុងផ្គត់ផ្គតទឹកជូនអតិថិជនជាធម្មតាទេ»។
សូមអានព័ត៌មានលម្អិត នៅក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖