Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងខែកុម្ភៈ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគពីសប្បុរសជននានា នូវទឹកប្រាក់សរុបចំនួន ៧៩,៨៥០,០០០រៀល និង៤៦,៦០០ដុល្លារ

04-03-2019 18:32

(ភ្នំពេញ)៖ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស បានទទួលថវិកាបរិច្ចាគ ពីសប្បុរសជននានា នូវទឹកប្រាក់សរុបចំនួន ៧៩,៨៥០,០០០រៀល និង៤៦,៦០០ដុល្លារអាមេរិក។

ក្នុងឱកាសនោះ មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា៕