(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៩៤៦គ្រឿង រកឃើញល្មើសច្បាប់ ៧១៤គ្រឿង (ម៉ូតូ៣៣%) អប់រំ២៣៨គ្រឿង និងផាកពិន័យ៤៧៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៤ ខែមីនានេះ ត្រួតពិនិត្យរួម បានចំនួន១,១០៨គ្រឿង, អប់រំ១៣៥គ្រឿង និងផាកពិន័យ៣៨១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១១,០៣៨គ្រឿង រកឃើញយានយន្តល្មើស ២,៣៣៧គ្រឿង (ម៉ូតូ៣០%) ក្នុងនោះអប់រំ៧១២គ្រឿង និងផាកពិន័យ ១,៦២៥គ្រឿង៕