រោងចក្រផលិតកាបូបថ្មីៗចំនួន២ទៀត ត្រូវបាន CDC អនុម័តឲ្យបើកដំណើរការ សរុបទុនវិនិយោគជិត៩លានដុល្លារ (Video Inside)
04-03-2019 17:50
(ភ្នំពេញ)៖ គម្រោងវិនិយោគបើករោងចក្រផលិតកាបូបចំនួន២គម្រោងថ្មីទៀត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការវិនិយោគនៅកម្ពុជា សរុបទឹកប្រាក់ជិត៩លានដុល្លារអាមេរិក។
Facebook របស់ CDC បានចុះផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ Y.S.C YORKSON STAR (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅអគារលេខ៦១០ ផ្លូវលេខ៣៧១ (ទំនប់ថ្មី) ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,២៥០កន្លែង។
២៖ LIMELIGHT (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨៦៦កន្លែង៕