(កណ្តាល)៖ ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បានរកឃើញបេក្ខជន៤ក្រុមទៀត ខណៈក្រុម TN Kandal «A» រក្សាជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល បន្ទាប់យកឈ្នះលើក្រុម SERV «A» ៣ ទល់២ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ នៅមណ្ឌលទី៨ នាសួនច្បារច្រមុះជ្រូកមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយការប្រកួតមាន៤៦ក្រុម។

សម្រាប់ក្រុម TN Kandal «A» មុននឹងបានគ្រងតំណែងជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល ដោយយកឈ្នះក្រុម Blue Moon «A» លទ្ធផល ៥ទល់២ និងក្រុម SERV «A» យកឈ្នះក្រុមព្រែកប្រាកីឡា «A» លទ្ធផល ៤ទល់៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ចំពោះផ្តាច់ព្រ័ត្រក្រុម TN Kandal «A» យកឈ្នះលើក្រុម SERV «A» ៣ទល់២ ហើយក្រុមព្រែកប្រាកីឡា «A» ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះក្រុមក្រុម Blue Moon «A»លទ្ធផល៣ទល់២ ។

ចំពោះរង្វាន់ក្រុមជើងឯកមណ្ឌលកណ្តាល គឺក្រុម TN Kandal «A» ទទួលបានប្រាក់រង្វាន់១,០០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុម SERV «A» ប្រាក់រង្វាន់៧០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅ លើក្រុមព្រែកប្រាកីឡា «A» ប្រាក់រង្វាន់៣៥០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម Blue Moon «A» ទទួលបានប្រាក់រង្វាន់១៥០ដុល្លារ ។

ដោយឡែកមណ្ឌលខេត្តកណ្តាល ដែលជាមណ្ឌលទី៨នេះ គណៈកម្មាធិការរៀបចំការប្រកួតយក៤ក្រុម ដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។

បន្ទាប់ពីការប្រកួតបានបញ្ចប់ ក៏មានការប្រគំតន្ត្រីដ៏អស្ចារ្យ នាពេលរាត្រីដោយមានការចូលរួមពីសំណាក់ កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជា រួមមាន លោក ព្រាប សុវត្ថិ កញ្ញា ពេជ្រ សោភា លោក នី រតនា កញ្ញា ឈិន ម៉ានិច កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេ Maily ។ ហើយតារាចម្រៀងទាំងអស់បាន លើកយកសុទ្ធសឹង ជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យ អ្នកគាំទ្រ នៅក្រុងតាខ្មៅសប្បាយរីករាយ និងរាំកម្សាន្តទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញខាងមុខឆាកតន្រ្តី។

ស្រាបៀរថៃហ្គ័រ ជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព៕

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ!!