(ភ្នំពេញ)៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្តកំពង់ចាម នឹងបើកដំណើរការមជ្ឈមណ្ឌល បង្ការជំងឺឆ្កែឆ្កួត ខេត្តកំពង់ចាមមួយកន្លែងទៀត ចាប់ពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។ មជ្ឈមណ្ឌលនេះ មានទីតាំងបណ្តោះអាសន្ន នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាម។
គោលបំណង ក្នុងការបើកមជ្ឈមណ្ឌលជំងឺឆ្កែឆ្កួត ក្នុងខេត្តកំពង់ចាមនេះ ដើម្បីកាត់បន្ថយអត្រាស្លាប់ដោយសារតែជំងឺឆ្កែឆ្កួតនៅកម្ពុជាឱ្យធ្លាក់ចុះ និងជួយសង្គ្រោះជីវិតមនុស្សបានឆាប់រហ័ស។
ការបង្កើតមជ្ឈមណ្ឌលតាមបណ្ដាខេត្តនេះ ពិតជាមានភាពងាយស្រួលខ្លាំង មានន័យថា ប្រសិនបើមានអ្នកណា ឬកុមារណាម្នាក់ ត្រូវបានឆ្កែខាំ អាចចាក់ថ្នាំបង្ការ និងព្យាបាលបានទាន់ពេលវេលា៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់វិទ្យាស្ថាប៉ាស្ទ័រ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖