(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីការចាប់រង្វាន់លើកទី២ ប្រូម៉ូសិនទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែលលើកទី២នេះ ជាការចាប់រង្វាន់ ម៉ូតូ Zoomer X ១រង្វាន់ និងទូរទស្សន៍២រង្វាន់ ដែលប្រព្រឹត្តឡើងនៅផ្សារទំនើប SORYA CenterPoint ជាន់ផ្ទាល់ដី ដែលមានការផ្សាយផ្ទាល់លើ Facebook Page របស់ Huawei និង MYTV និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុន Huawei, Yako Technology អ្នកចែកចាយទូរសព្ទ Huawei ផ្លូវការស្របច្បាប់តែមួយគត់ តំណាង HGB Group, SORYA Center Point និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។ 

ក្នុងការចាប់រង្វាន់នេះ ក្រុមហ៊ុនបានធ្វើការទំនាក់ទំនងទៅអ្នកឈ្នះ ក្នុងពេលកំពុងធ្វើការផ្សាយផ្ទាល់តែម្តង។ អ្នកឈ្នះរង្វាន់ម៉ូតូ បានទៅលើលោក អ៊ុក សិរីធរ រស់នៅទីក្រុងភ្នំពេញ។ លោកបាននិយាយជាមួយក្តីរីករាយថា ទូរស័ព្ទដែលលោកបានទិញនេះ ត្រូវបានចោលួចបាត់ទៅហើយ ដែលលោកមិនទាន់បានប្រើប៉ុន្មានផង។ ប៉ុន្តែឥលូវនេះសំណាងអាក្រក់នោះ បានក្លាយជាលាភសំណាងដ៏ធំ ដែលលោកបានឈ្នះម៉ូតូ Zoomer X មួយគ្រឿង ពីការចាប់រង្វាន់របស់ក្រុមហ៊ុន Huawei។ រីឯអ្នកឈ្នះរង្វាន់ទូរទស្សន៍ ៤៣អ៊ីញ ទី១ បានទៅលើឈ្មោះ ចាប់ ថន រស់នៅទីក្រុងភ្នំពេញ ទិញទូរស័ព្ទពីហាងអង្គរមាស និងមួយរូបទៀតគឺ ឈ្មោះធីតា ក៏រស់នៅទីក្រុងភ្នំពេញ ទិញទូរស័ព្ទពីហាងអាម៉ី (ស៊ីវអេង 2)។ 

ក្រៅពីការចាប់រង្វាន់លើកទីពីរនេះ ក្រុមហ៊ុនក៏បានយកម៉ូតូទៅប្រគល់ជូនបងស្រី សាម មុនីរ៉ែន ដែលជាអ្នកឈ្នះកាលពីការចាប់ឆ្នោតលើកទីមួយ ដល់ផ្ទះតែម្តង។ លើសពីនេះ ទៅទៀតក្រុមហ៊ុន ក៏បានអញ្ជើញអ្នកឈ្នះពីររូប ដែលបានឈ្នះរង្វាន់ទូរទស្សន៍ កាលពីការចាប់រង្វាន់លើកទីមួយផងដែរ មកប្រគល់រង្វាន់ជូនផងដែរ។ អ្នកឈ្នះទីមួយគឺអ្នកនាង អ៊ីម នារតី មកពីខេត្តក្រចេះ។ អ្នកនាងបានលើកឡើងថា នេះជាលើកដំបូងនៅក្នុងឆាកជិវីតហើយដែលអ្នកនាងបានឈ្នះរង្វាន់បែបនេះ។ ពិតជាសប្បាយរីករាយខ្លាំងមែនទែន ដែលបានឈ្នះទូរទស្សន៍ ៤៣អ៊ីញមួយគ្រឿងនេះ។

ចំណែកឯពូផល ដែលឈ្នះទូរទស្សន៍មួយគ្រឿង កាលពីការចាប់រង្វាន់លើកទីមួយ បាននិយាយថា លោកជាអ្នកគាំទ្រស្មាតហ្វូន Huawei តាំងពីយូរមកហើយ លោកបានប្រើតាំងពីម៉ូដែល nova2 Lite មកម្ល៉េះ ហើយទូរសព្ទដែលលោកបានទិញ ហើយឈ្នះរង្វាន់នេះ គឺលោកបានទិញជាកាដូដើម្បីឲ្យកូនស្រីរបស់លោក ដែលទើបប្រលងជាប់ ហើយលោកក៏ទើបតែឈ្នះរង្វាន់ជាលើកទីមួយដូចគ្នាដែរ។

ដើម្បីមានឱកាសឈ្នះរង្វាន់ដូចពួកគាត់ អ្នកគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 រហូតដល់ថ្ងៃទី២៧ ខែមេសា ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។ ការចាប់រង្វាន់លើកទី៣ នឹងធ្វើឡើងថ្ងៃ១៥ មីនា និងលើកទី៤ ថ្ងៃទី២៩ ខែមីនា ដែលរង្វាន់មានដូចជា ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ Smart TV ២រង្វាន់ ក្នុងការចាប់រង្វាន់មួយលើកៗ។ ចំណែកឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងFacebook Page របស់ Huawei និង MYTV ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់ តម្លៃជិត ៤ម៉ឺនដុល្លារ និងទូរទស្សន៍ Smart TV ៤រង្វាន់។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei ដែលកំពុងវាយលុកប្រកួតប្រជែង និងដណ្តើមទីផ្សារខ្លាំងនាពេលបច្ចុប្បន្ននេះគឺ Huawei អេ 7 មានតម្លៃត្រឹមតែ 189ដុល្លារ nova3 Lite តម្លៃ 259ដុល្លារ nova3i តម្លៃ 299ដុល្លារ nova3 តម្លៃ 469ដុល្លារ និងថ្មីៗនេះកាន់តែកើនកំដៅទីផ្សារនោះគឺ Huawei អេ5s តម្លៃញ៉ាក់សាច់ត្រឹម ១៥៩ដុល្លារ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Website: https://consumer.huawei.com/kh/ , Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL , Instagram: https://www.instagram.com/huaweimobilekh/ , https://www.youtube.com/watch?v=EKvEJHax0r4&t=30s , https://www.facebook.com/huaweimobilekh/videos/151345805816315/