Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធី DJs Party ប្រចាំឆ្នាំ លើកទី៥ នឹងរៀបចំធ្វើឡើង នាថ្ងៃទី០៨ ខែមីនា ខាងមុខនេះ!

04-03-2019 12:48

(ភ្នំពេញ)៖ ការជួបជុំឌីជេទូទាំងប្រទេស ប្រចាំឆ្នាំ DJs Party លើកទី៥ និងប្រារព្ធឡើង នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅឯ Angel Skybar លើដំបូលនៃសណ្ឋាគារ Le Grand Hotel ជាប់ផ្លូវភ្លោះ១៣០ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

ការជួបជុំនេះ ដោយប្រមូលផ្តុំ ក្រុម DJs VJ MC តាម​ក្លឹប​នានា រួមទាំង​នៅ​វិទ្យុ និង​ទូរទស្សន៍ រួមទាំង​តារា​សំដែង តារាចម្រៀងជាច្រើន​នាក់ ក្នុងប្រទេសកម្ពុជា ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ដែលមាន​រៀងៗចែករំលែកឲ្យ​គ្នា ​ទៅវិញទៅមក និង​បង្កើន​ទំនាក់ទំនង​ល្អ រវាង​គ្នា​និង​គ្នា ជាពិសេស ប្រមូលថវិកា ចូលរួមជួយការងារសង្គម។

កម្មវិធី DJ party ជាកម្មវិធីមួយ ដែលត្រូវបានបង្កើតឡើង ដោយក្រុមពិធីករ និង Dj មួយក្រុមតូច បង្កើតក្នុងគោលបំណងធំៗ ចំនួន៤៖

ទី១៖ ចង់ឲ្យមានការជួបជុំទទួលទានអាហាររួមគ្នា បង្កើតមិត្តភាពឲ្យកាន់តែមានភាព ស្និតស្នាលគ្នាទៅវិញទៅមក
ទី២៖ ផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅ មកអំពីអាជីពការងារ
ទី៣៖ ប្រមូលផ្តុំពិធីករ និង DJ ឲ្យក្លាយជាសមាគមន៍មួយ ដែលអាចជួយគ្នាទៅវិញទៅមក ក្នុងពេលដែលសមាជិកណាម្នាក់មានបញ្ហា
ទី៤៖ ដើម្បីរៃអង្គាសប្រាក់ សំរាប់ជួយដល់កុមាកំព្រា និងចូលរួមជួយការងារសង្គម។

កម្មវិធីនេះ ត្រូវបានចាប់ផ្តើមដំបូង តាំងពីឆ្នាំ២០១៥ និងមានសមាជិកត្រឹមតែ៧០នាក់ប៉ុណ្ណោះ ចូលរួមក្រោយពីការបង្កើតឡើង ក្នុងឆ្នាំ២០១៥ រួចមក កម្មវិធីនេះហាក់ដូច ទទួលបានភាពជោគជ័យយ៉ាងខ្លាំង តាមរយៈ ការផ្សារភ្ជាប់មិត្តវាង DJ ក្លឹប និង DJ ក្លឹប ពិធីករវិទ្យុ និងពិធីករវិទ្យុ ក៏ដូចជា DJ ក្លឹប និង ពិធីករវិទ្យុ ក្នុងនោះដែរ ក៏មានមិត្តសិល្បករចូលរួមផងដែរ។

ការជួបជុំប្រចាំឆ្នាំនេះ បានបន្តជារៀងរាល់ឆ្នាំ ហើយកំណើន DJs ក្លឹប Djs, Mc វិទ្យុ ទូរទស្សន៍ និងមិត្តៗសិល្បករ រួមទាំងបងប្អូនសប្បុរសជននានា ចូលរួមកាន់តែច្រើនរហូតដល់បច្ចុប្បន្ននេះ៕