(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅភូមិសាស្ត្ររាជធានី-ខេត្តទាំង២៥។
យោងតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន, បានឲ្យដឹងថា អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន
ធ្វើការណែនាំដូចតទៅ៖
*១៖ ត្រូវបន្តអនុវត្តន៍តាមវិធានជំនាញ និងសុំការអនុញ្ញាតពីថ្នាក់ដឹកនាំ ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន។
*២៖ ត្រូវស៉ើបអង្កេតប្រមូលព័ត៌មានជំនាញ និងកំណត់មុខសញ្ញាឲ្យបានច្បាស់លាស់ដើម្បីចុះបង្ក្រាប។
*៣៖ ពេលចុះបង្ក្រាបរួចហើយ ត្រូវជូនដំណឹងដល់នគរបាលមូលដ្ឋានភ្លាម។
*៤៖ មិនអនុញ្ញាតឲ្យចុះប្រតិបត្តិការព្រាវៗ មិនច្បាស់លាស់ «ឃាត់ច្រឡំ ឆែកឆេរ រកភស្តុតាង ខុស ពីជំនាញ»។
*៥៖ មន្ត្រីដែលអនុវត្តន៍ខុសច្បាប់ ល្មើសវិន័យ នឹងត្រូវទទួលទោសតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕