(កំពត)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខដល់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៅស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងដំណើរសួរសុខទុក្ខនេះ សម្តេចពិជ័យសេនា បានអញ្ជើញពិនិត្យច្រកទ្វារទ្វេភាគីតន់ ហន់ នៅស្រុកកំពង់ត្រាច ខេត្តកំពត ព្រមទាំងបានទៅពិនិត្យបង្គោលព្រំដែនលេខ៣១៤ នៅច្រកទ្វារអន្តរជាតិព្រែកចាកផងដែរ មុននឹងទៅដល់វរៈប្រតិបត្តិការសឹករង ស្រុកកំពង់ត្រាច។
តាមការឱ្យដឹងរបស់មន្រ្តីពិធីការសម្តេចពិជ័យសេនា បានឱ្យដឹងថា បន្ទាប់ពីជួបសំណេះសំណាលសួរសុខទុក្ខដល់ កងកម្លាំងប្រដាប់អាវុធនៅខេត្តកំពតហើយ សម្តេចពិជ័យ នឹងបន្តដំណើរទៅខេត្តតាកែវផងដែរ៕