(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្ដឹង ទាក់ទងទៅនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោត នាពេលខាងមុខ។ នេះតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ។
គ.ជ.ប បានឱ្យដឹងថា កិច្ចជាមួយភាគីពាក់ព័ន្ធនឹងធ្វើឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០ព្រឹក នៅសាលសន្និសីទសារព័ត៌មានជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, តំណាងព្រឹទ្ធសភា និងរដ្ឋសភា, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖