Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កុំប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ! ស្លាប់៥នាក់ និងរបួស២១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៣ ខែមីនាម្សិលមិញ

04-03-2019 06:47

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ ឲ្យដឹងថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល៩នាក់ និងរបួសធ្ងន់១៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៧គ្រឿង, រថយន្តតូច៨គ្រឿង, រថយន្ដធំ២គ្រឿង, ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថា្នក់, ស្រវឹង, និងងងុយ។

សូមបញ្ជាក់ថា រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣២លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៩នាក់ របួសធ្ងន់២៦នាក់ និងរបួសស្រាល២០នាក់៕