(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,២១៦គ្រឿង រកឃើញល្មើសច្បាប់៦១៦គ្រឿង (ម៉ូតូ៨៦%) អប់រំ១៤៧គ្រឿង និងផាកពិន័យ៤៦៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៣ ខែមីនានេះ ត្រួតពិនិត្យរួម បានចំនួន១,៣៣៤គ្រឿង, អប់រំ២៤២គ្រឿង និងផាកពិន័យ៣១២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨,០៩២គ្រឿង រកឃើញយានយន្តល្មើស១,៦២៣គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ៤៧៤គ្រឿង និងផាកពិន័យ១,១៤៩គ្រឿង៕