(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគតិបណ្ឌិតចំនួន១០ឃ្លា មកបង្ហាញមិត្តអ្នកអានគ្រាន់លំហែសម្រាប់ថ្ងៃចុងសប្ដាហ៍ថ្មីនេះ ប៉ុន្តែក្នុងចំណោមគតិបណ្ឌិតទាំង១០នេះ មានទុភាសិត១ឃ្លារបស់អតីតមេដឹកនាំវៀតណាម ដែលបានបញ្ជ្រាបដល់ប្រជាជាតិរបស់គេ ហើយក៏ជាការដាស់ស្មារតីដល់ប្រជាជាតិយើង ត្រូវតែប្រុងប្រយ័ត្នដោយខានមិនបានផងដែរ។

១៖ ព្រះពុទ្ធមានពុទ្ធដីកាថា «ពិភពលោកនេះនឹងមានសន្តិភាពទៅបាន ក៏ព្រោះចិត្តមនុស្សបានអប់រំបណ្ដុះនូវគុណធម៌ សីលធម៌ ដែលជាបាតគ្រឹះនៃសន្តិភាពជាមុនសិន»។

២៖ លើលោកនេះមានតែសត្វប៉ុណ្ណោះ ដែលមិនត្រូវខ្វល់ពីរឿងនយោបាយ។ លោក ប្លាតុង ទស្សនវិទូបុរាណក្រិច។

៣៖ អ្វីដែលយើងបានឮ យើងនឹងភ្លេច, អ្វីដែលយើងបានឃើញ យើងនឹងចាំ ហើយអ្វីដែលយើងបានធ្វើ នោះយើងនឹងចេះ។ លោក ខុង ជឺ ទស្សនវិទូបុរាណចិន។

៤៖ ឱកាសល្អតែងតែហុចឱ្យ បើយើងធ្វើរឿងដែលត្រឹមត្រូវ។ លោក ណេលសុន ម៉ុងដេឡា អតីតមេដឹកនាំអាហ្វ្រិកខាងត្បូង។

៥៖ បុគ្គលម្នាក់មិនគួរមានសេរីភាពពោរពាសពេកទេ ប៉ុន្តែប្រទេសជាតិត្រូវតែមានសេរីភាពពេញលេញ។ លោក ស៊ុន យ៉ាតសេន អតីតមេដឹកនាំសាធារណរដ្ឋចិន។

៦៖ នៅគ្រប់ទីកន្លែងដែលសេរីភាពកម្រើកហើយ ទុកឱ្យពួកប្រើអំណាចភ័យចុះ។ លោក ចច ដាប់បលយូ បួស អតីតប្រធានាធិបតីទី៤៣របស់អាមេរិក។

៧៖ ជីវិតដូចការជិះកង់ ដើម្បីឱ្យមានតុល្យភាព អ្នកត្រូវបន្តដំណើរទៅមុខ។ លោក អាញស្ដាញ រូបវិទូជនជាតិអាមេរិក។

៨៖ ដើរទៅមុខ ដើរចេញពីទុក្ខ ដើរទៅរកសេចក្ដីសុខ ដើរសម្រុកទៅមុខទៅរកយុត្តិធម៌។ លោក មហាត្មៈ គន្ធី អតីតមេដឹកនាំសាធារណរដ្ឋឥណ្ឌា។

៩៖ លោក ហូ ជីមិញ អតីតមេដឹកនាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានបញ្ជ្រាបទុភាសិតមួយឃ្លាដល់ប្រជាជាតិខ្លួន «ដាក់ថ្នាំបន្ទន់ឆ្អឹង ហើយលេបទាំងមូល បំបែកបំបាក់ដើម្បីត្រួតត្រា»។

១០៖ សុភមង្គលនៃជីវិតរបស់អ្នក វាអាស្រ័យលើគុណភាពនៃគំនិតរបស់អ្នក។ ព្រះចៅអធិរាជរ៉ូម៉ាំងសម័យបុរាណ Marcus Aurelius៕