(ពោធិ៍សាត់)៖ រោងចក្រផលិតត្រង់ស្វូរអគ្គិសនីមួយ របស់ប្រទេសចិន ត្រូវបានសម្ពោធចាប់ផ្តើមផលិតជាផ្លូវការហើយ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រផលិតត្រង់ស្វូរអគ្គិសនីមួយនេះ ជាសមិទ្ធផលនៃជំនួបលើកទី១ រវាងលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា និងប្រធានក្រុមហ៊ុននៅខេត្ត Jiangsu ប្រទេសចិន កាលពីឆ្នាំ២០១៦ កន្លងទៅ។
រោងចក្រនេះទៀតសោត គ្រោងផ្គត់ផ្គង់ផលិតផលរបស់ខ្លួនមួយចំនួនជូនអគ្គិសនីកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលអគ្គិសនីពីបរទេស និងបង្កើតការងារជូនវិស្វករខ្មែរជាច្រើនកន្លែងផងដែរ៕