(ក្រចេះ)៖ រំភើបជំនួសក្មេងប្រុសម្នាក់ឈ្មោះ វិចិត្រ ដែលឈ្នះបានរង្វាន់ទឹកប្រាក់ ១,០០០ដុល្លារអាមេរិក ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) កាលពីយប់ថ្ងៃទី០៣ ខែមីនា នៅក្រុងក្រចេះ ខេត្តក្រចេះ ពេលមកទស្សនាការប្រគុំតន្រ្តី Cambodia Rock the Nation ។

ប្អូនប្រុសប្រាប់ទាំងទឹកមុខញញឹមញញែមថា «ខ្ញុំសប្បាយចិត្តមែនទែន ព្រោះកំពុងតែអត់មានលុយចាយផង ហើយម៉ាក់ឈឺទៀត អាឡូវបាន ១,០០០ដុល្លារហ្នឹង យ៉ាងម៉េចក៏អាចជួយម៉ាក់បានខ្លះដែរ»

ប្អូនប្រុសបន្តទៀតថា «អរគុណដល់បងប្រុស Michael ពីខាងក្រុមហ៊ុនផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស ដែលបានជួយសម្រួលបើកលុយរង្វាន់អោយភ្លាមៗ តែម្តង»

សូមបញ្ជាក់ ពិសាភេសជ្ជៈ ប៉ូវកំលាំង Wurkz លោកអ្នកមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់សុទ្ធ ១០,០០០ដុល្លារអាមេរិក, ១,០០០ដុល្លារអាមេរិក, ៥០ដុល្លារអាមេរិក, ២០ដុល្លារអាមេរិក និងភេសជ្ជៈប៉ូវកម្លាំង Wurkz ជាច្រើនកំប៉ុង សរុបជាប្រាក់៤លានដុល្លារអាមេរិក ដោយគ្រាន់តែពិនិត្យមើលក្រវិលកំប៉ុងមុនពិសា៕