(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៧៩១គ្រឿង រកឃើញល្មើសច្បាប់៤៣១គ្រឿង (ម៉ូតូ៧៥%) អប់រំ១៣០គ្រឿង និងផាកពិន័យ៣០១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០២ ខែមីនានេះ ត្រួតពិនិត្យរួម បានចំនួន៩៦៤គ្រឿង, អប់រំ៩៤គ្រឿង និងផាកពិន័យ២៣២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥,៥៧៦គ្រឿង រកឃើញយានយន្តល្មើស១,០០៧គ្រឿង (ម៉ូតូ៧៦%) ក្នុងនោះអប់រំ៣២៧គ្រឿង និងផាកពិន័យ៦៨០គ្រឿង៕