Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្មេងកំព្រា៣នាក់ ដែលឪពុកម្តាយបោះបង់ចោល នៅឃុំស្វាយយា ស្រុកស្វាយជ្រំ ទទួលអំណោយពីសប្បុរសជន

02-03-2019 08:59

(ស្វាយរៀង)៖ ក្មេងកំព្រា៣នាក់ ត្រូវបានឪពុកម្តាយបោះបង់ចោល ឲ្យរស់នៅលំបាកវេទនាគ្មានទីពឹង​ ក្នុងភូមិផ្អងឃុំស្វាយយា ស្រុកស្វាយជ្រំ ហើយដោយមានការអាណិតអាសូរ ពីលោក ភោគ វណ្ណថន មេឃុំក្រោលគោ និងបងប្អូនកម្មករកម្មការិនីរោងចក្រ បានចូលរួមជួយឧបត្ថម្ភទាំងថវិកា និងគ្រឿងឧបភោគបរិភោគ ជូនក្មេងកំព្រាទាំងបីនាក់ផងដែរ។

បើតាមលោក ភោគ វណ្ណថន ទោះបីក្មេងកំព្រាទាំងបីនាក់នេះ រស់នៅភូមិឃុំផ្សេង ក៏ពិតមែនក៏រូបលោក និងក្រុមយុវជនឃុំ រួមទាំងក្រុមការងារ បាននាំយកនូវអំណោយ និងសម្ភាររបស់បងប្អូនកម្មករកម្មការិនីរោងចក្រ នៅឃុំក្រោលគោ ដែលមើលឃើញតាមរយៈសង្គមហ្វេសប៊ុក។

ដោយមានការអាណិតអាសូរ ដល់កុមារកំព្រា៣នាក់ ដែលត្រូវឪពុកម្ដាយបោះបង់ចោល និងមានជីវភាពក្រីក្រ ស្ថិតនៅភូមិព្រៃផ្អុង ឃុំស្វាយយា ដោយបាននាំយកនៅអង្ករ៣០គីឡូក្រាម មី១កេះកន្លះ ទឹកស៉ីអៀវ ទឹកត្រី ស្ករស ប៊ីចេង ត្រីខកំប៉ុង សាប៊ូបោកខោអាវ សាប៉ូកក់សក់ និងសម្ភារៈហូបចុកខ្លះទៀតរួមទាំងថវិកា របស់លោកនិងសហការី និងថវិកាលោកមេឃុំស្វាយយា រួមយុវជនឃុំសរុប ១១០,០០០រៀលផងដែរ។

លោក ភោគ វណ្ណថន ក៏បានថ្លែងអំណរគុណដល់សប្បុរសជន និងបងប្អូនកម្មករកម្មការិនីរោងចក្រ ដែលបានចូលរួមបរិច្ចាកថវិកា ដើម្បីជួយដល់ក្មេងកំព្រា ដ៏កម្សត់រស់នៅលំបាកខ្វះមុខ ខ្វះក្រោយ ហើយត្រូវឪពុកម្តាយបោះបង់ចោល។