(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ម្ចាស់ពាណិជ្ជសញ្ញា ស្រាបៀរកម្ពុជា បានធ្វើការផ្តល់នូវកាដូ និងបទពិសោធន៍បន្ថែម ដល់អ្នកឈ្នះរង្វាន់ធំរបស់ខ្លួន ប្រមាណជា២០នាក់ ដើម្បីជាការលើកទឹកចិត្ត ដល់អ្នកឈ្នះរង្វាន់ទាំងឡាយណា ទោះតូចក្តី ធំក្តី ដែលមកធ្វើការបើករង្វាន់ផ្ទាល់ នៅការិយាល័យរបស់ខ្លួន។
កាដូដែលផ្តល់ជូនបន្ថែមនោះ គឺទឹកក្រូចជូបចំនួន២កេះ និងដំណើរកម្សាន្តជាមួយចំណេះដឹង ស្វែងយល់អំពីរោងចក្រស្រាបៀរកម្ពុជា បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ និងគ្រឿងផ្សំ ដែលក្រុមហ៊ុនប្រើប្រាស់ ដើម្បីផលិត និង វេចខ្ចប់ស្រាបៀរកម្ពុជា និងភេសជ្ជៈផ្សេងទៀតរបស់ក្រុមហ៊ុន។
លោកស្រី គង់ កុសល តំណាងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «នេះមិនមែនជាលើកទី១ឡើយ ដែលក្រុមហ៊ុនធ្វើការផ្តល់ជូននូវកាដូ និង បទពិសោធន៍បន្ថែមនេះ។ យើងធ្វើជារៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ សុក្រ ក្នុងមួយថ្ងៃ២វេន ពេលព្រឹកចាប់ពីម៉ោង០៨៖៣០នាទី និងរសៀលចាប់ពីម៉ោង១រសៀល»។ លោកស្រី បន្តទៀតថា «ចំនួនអ្នកមកបើករង្វាន់ផ្ទាល់ ភាគច្រើនគឺអ្នកឈ្នះរង្វាន់១,០០០ដុល្លារ និង១០,០០០ដុល្លារតែម្តង ជាមធ្យមពី៥០ ទៅ៦០នាក់»។
អតិថិជនឈ្នះរង្វាន់១,០០០ដុល្លារម្នាក់ ចំណោមអ្នកមកបើករង្វាន់ផ្ទាល់ បានប្រាប់ថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានឈ្នះរង្វាន់ទឹកប្រាក់១,០០០ដុល្លារ ពីក្រវ៉ិលកំប៉ុងស្រាបៀរកម្ពុជា ដែលខ្ញុំផឹក ហើយអ្វីដែល កាន់តែពិសេសនោះគឺ ការបើករង្វាន់នៅការិយាល័យផ្ទាល់ មានភាពងាយស្រួយមែនទែន ដោយគ្រាន់តែបង្ហាញក្រវ៉ិលកំប៉ុងរង្វាន់ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និង អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន ដើម្បីទទួលយកលលេខកូដ ដើម្បីបើកប្រាក់រង្វាន់តែប៉ុណ្ណោះ»។
លោកបានបន្តទៀតថា លោកមិនបានរំពឹងទុកថា នឹងទទួលបានកាដូអ្វីបន្ថែម លើរង្វាន់ដែលគាត់បានឈ្នះនោះឡើយ តែផ្ទុយទៅវិញលោកទទួលបានទាំងទឹកក្រូចទៅវិញ រួមជាមួយនឹងចំណេះដឹង ដ៏មានតម្លៃពីរបៀបផលិតស្រាបៀរ បច្ចេកទេស ឧបករណ៍ទំនើប និង គ្រឿងផ្សំដែលគេប្រើប្រាស់ថែមទៀត។
សូមបញ្ជាក់ជាព័ត៌មានថា សម្រាប់អតិថិជនដែលឈ្នះរង្វាន់ផ្សេងៗ តូច ធំ ទាំងអស់ពីស្រាបៀរកម្ពុជា ក៏ដូចជាផលិតផលភេសជ្ជៈផ្សេងទៀត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សុទ្ធតែអាចទៅធ្វើការប្តូររង្វាន់ផ្ទាល់ ពីការិយាល័យបើករង្វាន់របស់ក្រុមហ៊ុនបាន ដោយគ្រាន់តែធ្វើការណាត់ជួបជាមុន តាមរយៈទូរស័ព្ទលេខ៖ ០៦៧ ៩០២ ៩០២ តែប៉ុណ្ណោះ៕