(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩ សប្តាហ៍ក្រោយនេះលោក ឡាំ គឹមឡេង អគ្គនាយក នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចមធ្យម និងសិប្បកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងបញ្ជាក់លម្អិតជុំវិញ «ដំណើរការបង្កើតធនាគារសហគ្រាសធនតូច និងមធ្យម ដើមទុន១០០លានដុល្លារ» ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជា។
ការផ្សាយនៃកិច្ចសម្ភាស រវាងអង្គភាពព័ត៌មាន Fresh News និងលោក ឡាំ គឹមឡេង ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩សប្តាហ៍ក្រោយ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។
សូមជម្រាបថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ជាកម្មវិធីដែលអញ្ជើញមន្ត្រីរាជរដ្ឋាភិបាល អ្នកជំនួញ ពាណិជ្ជកករ ម្ចាស់ក្រុមហ៊ុន និងបុគ្គលជោគជ័យជាដើម មកធ្វើបទសម្ភាសន៍ ដើម្បីចែករំលែកនូវព័ត៌មានថ្មីៗ ចំណេះដឹង ចំណេះធ្វើ ជូនដល់ប្រជាពលរដ្ឋ ពិសេសដល់យុវជនជំនាន់ក្រោយ ដើម្បីទទួលបានព័ត៌មាន និងពុទ្ធិល្អៗ។
ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.